{{answer}}
សេវាកម្ម
Service
ប្រភេទមាតិកាដែលខាង Plazawall ជួយបង្កើត និងគ្រប់គ្រងមានដូចជា អត្ថបទធម្មតា, អត្ថបទសម្លេង, អត្ថបទវីដេអូ, ពាណិជ្ចកម្មផ្ទាល់ខ្លួន, រៀបចំ Open graph tag សំរាប់ប្រើលើ Facebook ឬតំណរភ្ជាប់ និង Keywords សម្រាប់ SEO (Google Search) រាល់មាតិការនិមួយៗ។
ទីផ្សារឌីជីថលរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារទាំងអស់ដែលប្រើប្រាស់បណ្តាញឌីជីថល រួមទាំងទីផ្សារអនឡាញ ដើម្បីឈានដល់ និងចូលរួមទស្សនិកជនគោលដៅ។ វាពាក់ព័ន្ធនឹងការបង្កើត និងផ្សព្វផ្សាយខ្លឹមសារតាមរយៈគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម អ៊ីមែល និងវេទិកាឌីជីថលផ្សេងទៀត ដើម្បីផ្សព្វផ្សាយផលិតផល ឬសេវាកម្ម និងសម្រេចបាននូវគោលដៅអាជីវកម្ម ដូចជាការយល់ដឹងម៉ាកយីហោ ការជំរុញចរាចរណ៍ និងការបង្កើនការលក់។
គ្រប់ប្រភេទនៃទំព័រ Facebook ដែលអាចកំណត់រចនាសម្ព័ន្ធដើម្បីភ្ជាប់ទៅ E-Commerce ហើយចាប់ផ្តើមជំរុញប្រភេទយុទ្ធនាការ E-Commerce ដូចជា Web Traffic, Link Click, Purchase, Register ។ល។
យើងបែងចែកមាតិការបស់ E-Commerce ជាពីរផ្នែកគឺ មាតិកាសំរាប់អតិថិជនចូលមើលធម្មតា និងមាតិកាសម្រាប់ធ្វើការផ្សព្វផ្សាយអោយអតិថិជនថ្មីៗចូលមើល។ នៅលើ Plazawall យើងផ្តោតទៅលើការរចនាបង្កើតមាតិកាសម្រាប់យកទៅធ្វើការផ្សព្វផ្សាយ ឧ. ជាមួយ Facebook, Google, TikTok, Instagram, MGID ជាដើម ដែលមាតិការនោះមានភាពរស់រវើក មានភាពបន់បែនតាមទំហំអេក្រង់ ផ្តល់ពត័មានលម្អិត មានភាពទាក់ទាញ និងអាចបទបែនច្រើនភាសាបាន ច្រើនពណ៌ ។ល។ ដោយហេតុដូច្នេះហើយទើបខាង Plazawall Business ដាក់ឈ្មោះថ្មីអោយ Plazawall E-Commerce ទៅជា Plazawall Digital Commerce វីញ។
ប្រព័ន្ធធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច (E-Commerce) គឺពិជាត្រូវការការរចនាគំរូមាតិកាអ៊ីម៉ែល (Email template) ដើម្បីធ្វើមាតិកាសេចក្តីជូនដំណឹង ការផ្តល់ជូនពិសេស ព្រឹត្តិការណ៍អ្វី ការអប់រំ ឬការផ្សព្វផ្សាយលក់ផ្សេងៗជាដើម។ល។ យើងមានហាងលើ E-Commerce ហើយយើងក៏មានអតិថិជន ទាំងលើ E-Commerce ទាំងមកទិញផ្ទាល់ដល់ហាងក្រៅ E-Commerce យើងធ្វើការប្រមូលទិន្ន័យទាំងអស់នោះបញ្ចូលគ្នាដើម្បីវិភាគរកចំណាត់ថ្នាក់អតិថិជន រួចយើងនឹងត្រូវការផ្តល់ដំណឹង ផ្តល់ជូនពិសេសអ្វីមួយ ឬណែនាំអ្វីមួយ ឬសួរសុខទុក្ខ តាមដាន... ទៅកាន់ពួកគាត់ជាមិនខាន។ ហើយយើងមាតិកាដែលយើងផ្ញើទៅគឺមិនអាចគ្រាន់តែសរសេរដូចសំបុត្រនោះដែលត្រូវតែមានលក្ខណៈជាមាតិកា អមដោយរូបភាព ក្រាហ្វិច...ដើម្បីធ្វើយ៉ាងណាអោយពួកគាត់ចង់ចុចអានដែរ...
Plazawall មិនមែនត្រឹមតែជា E-Commerce ធម្មតាទូទៅដែលគ្រប់អ្នកលក់អាចចេះប្រើអោយខ្លួនឯងបាននោះទេ វាជា Digital Commerce មានន័យថា E-Commerce + Digital Marketing ដែលវាមានមុខងារសាំញាំ ដែលអ្នកលក់តម្រូវអោយមានការចូលរួមវគ្កបណ្តោះបណ្តាលជាចាំបាច់មុននឹងចូលប្រើគណនីអាជីវកម្មបាន។
E-Commerce ដែលដើររលូនល្អកំឡុងពេល ផ្សព្វផ្សាយជាមួយ Facebook ក្តី Instagram ក្តី, Tiktok ឬGoogle ក្តី ត្រូវការល្បឿនបើទំព័រឬមាតិការលឿន ទើបអតិថិជនមិនចាំយូរ ទើបមានប្រសិទ្ធភាព
Plazawa Platform ចែកចេញជា២ផ្នែកធំៗគឺផ្នែកទី១ (Plazawall Marketplace)សំរាប់គណនីអ្នកទិញ (Buyer Account) និងផ្នែកទី២គឺ (Plazawall Business) សំរាប់គណនីអាជីវកម្ម ឬគណនីអ្នកលក់ (Business ឬSeller Account) ហើយគណនីអាជីវកម្មនេះដែរគឺមានបីប្រភេទទៀតគឺ ១.គណនី Start ២.គណនី Professional និងទី៣.គណនី Agency ឬCorporate។
មាតិកាអ៊ីម៉ែលធម្មតាជាមាតិកាដែលធ្វើការសរសេរជាអក្សរលាយរូបខ្លះ ដូចជាការបង្ហោះប្រកាស (Facebook Post) ឬការបញ្ចេញមតិ (Comment) ក្នុងហ្វេសប៊ុន ឬការឆាតឆ្លើយឆ្លងគ្នាតាម Messenger or Telgram ជាដើម ដែលមានភាពទាក់ទាញដូចជាមាតិការចនាក្រាហ្វិចនោះទេ ដោយឡែកការរចនាមាតិកាអ៊ីមែល ឬ Email template design គឺសរសេរបង្កើតឡើងដោយការសេរកូដ, AI និងការរចនាក្រាហ្វិច (រូបភាព...) បញ្ចូលគ្នា ហើយធ្វើយ៉ាងណាដោយមាតិកានោះអាចបើកបានឬមានភាពបត់បែនគ្រប់ទំហំអេក្រង់ឧបករណ៍អេឡិចត្រូនិចរបស់អតិថិជនដែលទទួលអ៊ីម៉ែលរបស់យើង។
ក្នុងការបង្កើតឬរចនាចេញជា Landing page (ទំព័រមាតិកាលក់) គឺប្រើការសរសេរកូដបង្កើត និងការប្រើបញ្ញាសិប្បនិម្មិត AI ដូចជា ChatGPT ឬ Canva Pro ជាដើមក្នុងការបង្កើតចេញជាទ្រង់ទ្រាយ ហើយយកមកកែបន្ថែមដូចការកែឃ្លា ប្តូររូបភាព វីដេអូ សម្លេង ធ្វើអោយបត់បែនតាមទំហំអេក្រង់ និងធ្វើអោយស្គាល់ភាសាច្រើន ។ល។
ស្នើសុំភ្ជាប់ការផ្តល់ព័ត៌មានរបស់យើង
Subscribe to our Newsletter
ស្នើសុំភ្ជាប់ដើម្បីទទួលបានព័ត៌មានថ្មីនៃប្រព័ន្ធរបស់យើងជាប់ជាប្រចាំដូចជា៖ ព័ត៌មាន ការផ្តល់ជូនពិសេស ។ល។