{{answer}}
ប្រព័ន្ធធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច (E-Commerce) គឺពិជាត្រូវការការរចនាគំរូមាតិកាអ៊ីម៉ែល (Email template) ដើម្បីធ្វើមាតិកាសេចក្តីជូនដំណឹង ការផ្តល់ជូនពិសេស ព្រឹត្តិការណ៍អ្វី ការអប់រំ ឬការផ្សព្វផ្សាយលក់ផ្សេងៗជាដើម។ល។ យើងមានហាងលើ E-Commerce ហើយយើងក៏មានអតិថិជន ទាំងលើ E-Commerce ទាំងមកទិញផ្ទាល់ដល់ហាងក្រៅ E-Commerce យើងធ្វើការប្រមូលទិន្ន័យទាំងអស់នោះបញ្ចូលគ្នាដើម្បីវិភាគរកចំណាត់ថ្នាក់អតិថិជន រួចយើងនឹងត្រូវការផ្តល់ដំណឹង ផ្តល់ជូនពិសេសអ្វីមួយ ឬណែនាំអ្វីមួយ ឬសួរសុខទុក្ខ តាមដាន... ទៅកាន់ពួកគាត់ជាមិនខាន។ ហើយយើងមាតិកាដែលយើងផ្ញើទៅគឺមិនអាចគ្រាន់តែសរសេរដូចសំបុត្រនោះដែលត្រូវតែមានលក្ខណៈជាមាតិកា អមដោយរូបភាព ក្រាហ្វិច...ដើម្បីធ្វើយ៉ាងណាអោយពួកគាត់ចង់ចុចអានដែរ...
គ្រប់ប្រភេទនៃទំព័រ Facebook ដែលអាចកំណត់រចនាសម្ព័ន្ធដើម្បីភ្ជាប់ទៅ E-Commerce ហើយចាប់ផ្តើមជំរុញប្រភេទយុទ្ធនាការ E-Commerce ដូចជា Web Traffic, Link Click, Purchase, Register ។ល។
យើងបែងចែកមាតិការបស់ E-Commerce ជាពីរផ្នែកគឺ មាតិកាសំរាប់អតិថិជនចូលមើលធម្មតា និងមាតិកាសម្រាប់ធ្វើការផ្សព្វផ្សាយអោយអតិថិជនថ្មីៗចូលមើល។ នៅលើ Plazawall យើងផ្តោតទៅលើការរចនាបង្កើតមាតិកាសម្រាប់យកទៅធ្វើការផ្សព្វផ្សាយ ឧ. ជាមួយ Facebook, Google, TikTok, Instagram, MGID ជាដើម ដែលមាតិការនោះមានភាពរស់រវើក មានភាពបន់បែនតាមទំហំអេក្រង់ ផ្តល់ពត័មានលម្អិត មានភាពទាក់ទាញ និងអាចបទបែនច្រើនភាសាបាន ច្រើនពណ៌ ។ល។ ដោយហេតុដូច្នេះហើយទើបខាង Plazawall Business ដាក់ឈ្មោះថ្មីអោយ Plazawall E-Commerce ទៅជា Plazawall Digital Commerce វីញ។
ទីផ្សារឌីជីថលរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារទាំងអស់ដែលប្រើប្រាស់បណ្តាញឌីជីថល រួមទាំងទីផ្សារអនឡាញ ដើម្បីឈានដល់ និងចូលរួមទស្សនិកជនគោលដៅ។ វាពាក់ព័ន្ធនឹងការបង្កើត និងផ្សព្វផ្សាយខ្លឹមសារតាមរយៈគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម អ៊ីមែល និងវេទិកាឌីជីថលផ្សេងទៀត ដើម្បីផ្សព្វផ្សាយផលិតផល ឬសេវាកម្ម និងសម្រេចបាននូវគោលដៅអាជីវកម្ម ដូចជាការយល់ដឹងម៉ាកយីហោ ការជំរុញចរាចរណ៍ និងការបង្កើនការលក់។
ប្រភេទមាតិកាដែលខាង Plazawall ជួយបង្កើត និងគ្រប់គ្រងមានដូចជា អត្ថបទធម្មតា, អត្ថបទសម្លេង, អត្ថបទវីដេអូ, ពាណិជ្ចកម្មផ្ទាល់ខ្លួន, រៀបចំ Open graph tag សំរាប់ប្រើលើ Facebook ឬតំណរភ្ជាប់ និង Keywords សម្រាប់ SEO (Google Search) រាល់មាតិការនិមួយៗ។
Plazawall ផ្តល់ជូនទាំងគណនីអាជីវកម្ម Starter និងProfessional ដោយ Professional ផ្តល់នូវការចូលប្រើមុខងារ និងដែនកំណត់ច្រើនជាងប្រភេទគណនី Starter។ គណនីដែលមានជំនាញវិជ្ជាជីវៈអាចបង្កើតធនធានដ៏ធំនៃផលិតផល រូបថត វីដេអូ និងធាតុផ្សំនៃការរចនាផ្សេងទៀត រួមជាមួយនឹងឧបករណ៍ទីផ្សារឌីជីថលដូចជា ទីផ្សារអ៊ីម៉ែល គំរូអ៊ីមែល និងចរាចរគេហទំព័រគ្មានដែនកំណត់។ គណនី Starter មានសិទ្ធិចូលដំណើរការទៅកាន់ចរាចរណ៍តូចជាងនៃផលិតផលដែលមានកំណត់ មាតិកា និងគ្មានឧបករណ៍ទីផ្សារអ៊ីមែល។
Plazawall មិនមែនត្រឹមតែជា E-Commerce ធម្មតាទូទៅដែលគ្រប់អ្នកលក់អាចចេះប្រើអោយខ្លួនឯងបាននោះទេ វាជា Digital Commerce មានន័យថា E-Commerce + Digital Marketing ដែលវាមានមុខងារសាំញាំ ដែលអ្នកលក់តម្រូវអោយមានការចូលរួមវគ្កបណ្តោះបណ្តាលជាចាំបាច់មុននឹងចូលប្រើគណនីអាជីវកម្មបាន។
Plazawall Marketplace ជាទីផ្សារអេឡិចត្រូនិកដែលមានអ្នកលក់ ឬហាងច្រើន (Multi Seller or Vendor) ដោយជាវេទិកាឌីជីថលដែលអ្នកទិញ និងអ្នកលក់អាចភ្ជាប់ និងធ្វើប្រតិបត្តិការលើអ៊ីនធឺណិតសម្រាប់ទំនិញ និងសេវាកម្ម។ វាផ្តល់កន្លែងនិម្មិតសម្រាប់អាជីវកម្ម និងបុគ្គលដើម្បីផ្លាស់ប្តូរព័ត៌មាន សហការ និងធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក។
E-Commerce ដែលដើររលូនល្អកំឡុងពេល ផ្សព្វផ្សាយជាមួយ Facebook ក្តី Instagram ក្តី, Tiktok ឬGoogle ក្តី ត្រូវការល្បឿនបើទំព័រឬមាតិការលឿន ទើបអតិថិជនមិនចាំយូរ ទើបមានប្រសិទ្ធភាព
គណនីអាជីវកម្ម Starter អាចទទួលបាននូវវគ្គបណ្តុះបណ្តាលរហូតផុតសុពលភាពនៃការភ្ជាប់សេវាគណនី។ ករណីបើគាត់នៅតែប្រើសេវាកម្ម គាត់នៅតែទទួលបាននូវការបណ្តុះបណ្តាលមុខងារថ្មីៗ ឬការស្រាវជ្រាវថ្មីពីខាង Plazawall ជានិច្ចពុំមានកំណត់ចំនួនចូលរួមនោះទេ។
ស្នើសុំភ្ជាប់ការផ្តល់ព័ត៌មានរបស់យើង
Subscribe to our Newsletter
ស្នើសុំភ្ជាប់ដើម្បីទទួលបានព័ត៌មានថ្មីនៃប្រព័ន្ធរបស់យើងជាប់ជាប្រចាំដូចជា៖ ព័ត៌មាន ការផ្តល់ជូនពិសេស ។ល។