នេះជាសំនួរម្លើយដែលអតិថិជនតែងតែលើកមកសួរ 14

Here’s answers to our most common questions

យើងមានសំនួរ និងចម្លើយជាច្រើនដែលប្រមូលចងក្រងបានពីអតិថិជនដែលបានចោទសួរយើងជាញឹកញ៉ាប់កន្លងមក។

គ្រប់គ្រងបណ្តាញសង្គម

Social Media Mangement

គ្រប់ប្រភេទនៃទំព័រ Facebook ដែលអាចកំណត់រចនាសម្ព័ន្ធដើម្បីភ្ជាប់ទៅ E-Commerce ហើយចាប់ផ្តើមជំរុញប្រភេទយុទ្ធនាការ E-Commerce ដូចជា Web Traffic, Link Click, Purchase, Register ។ល។

E-Commerce ដែលដើររលូនល្អកំឡុងពេល ផ្សព្វផ្សាយជាមួយ Facebook​ ក្តី Instagram ក្តី, Tiktok ឬGoogle ក្តី ត្រូវការល្បឿនបើទំព័រឬមាតិការលឿន ទើបអតិថិជនមិនចាំយូរ ទើបមានប្រសិទ្ធភាព

ទើទីតាំងបង្ហាញពាណិជ្ជកម្មរបស់ Facebook (Ads Placements) ដែលពេញនិយមក្នុងស្រុកខែ្មរ មានដូចជា វីដេអូ, វីដេអូ Reel, Messenger, News Feed ។ល។ ដោយសាមានការកើនឡើងនូវអ្នកផលិតមាតិកាវីដេអូនច្រើន ដែលធ្វើអោយកំណើននៃគណនីខ្មោចឬClick farm ឬBotកាន់តែច្រើនរាប់លានផងដែរ ដែលយើងគួរជៀសរាង និងគេសចេញពី Botទាំងអស់នោះ។

ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនៅកម្ពុជា មានជាអូឌីយ៉ូ ឬវីដេអូ វីដេអូខ្លីៗ ឬវីដេអូបន្តផ្ទាល់ វីដេអូរឿងភាគ ខ្លឹមសារព័ត៌មានក្លែងក្លាយ វីដេអូព័ត៌មានទាន់ហេតុការណ៍ ព្រឹត្តិការណ៍សប្បុរសធម៌ ជាដើម។

តើអ្វីទៅជាគណនីខ្មោច ឬគណនីក្លែងក្លាយរបស់ហ្វេសប៊ុក គឺជាគណនីដែលគេប្រើ កម្មវីធីឬឧបករណ៍មួយដែលអាចធ្វើការបង្កើត រាប់ពាន់ម៉ឺនគណនីក្នុងមួយថ្ងៃ ក្នុងគោលបំណងដើម្បីបន្លំឬដើរតួរជាអ្នកទស្សនាមាតិកាផេ្សងៗជាពិសេសមាតិកាវីដេអូដើម្បីអោយមាតិកានោះមានអ្នកមើលច្រើន (View ច្រើន, Like ច្រើន) ដើម្បីគោលដៅអ្វីមួយពីហ្វេសប៊ុក...

គណនី Facebook ខ្មោច ឬ ក្លែងក្លាយ ត្រូវបានបង្កើតឡើងសម្រាប់ការមើលមាតិកាវីដេអូ ការមើលវីដេអូខ្លីៗ ឬវីដេអូសម្រាប់តម្រូវការផ្ទាល់ខ្លួនរបស់អ្នកបង្កើត

ទីតាំងបង្ហាញពាណិជ្ជកម្ម (Placement) ដែលពេញនិយមជាងគេគឺមានដូចជាៈ Video, Reel, Messenger... កន្លែងដែលអ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេសប្រទេសកម្ពុជាចូលចិត្ត និងពេញនិយមជាងគេ ដែលនេះហើយជាគោលដៅរបស់អ្នកផលិតមាតិ និងBots (អ្នកបោះផ្សាយ - Publisher) ដែលតែងតែរកចំណុចចន្លោះប្រហោងក្នុងការកេងចំណេញពី (អ្នកផ្សព្វផ្សាយ - Advertiser) ដែលអ្នកបង់លុយអោយ ហ្វេសប៊ុកក្នុងការផ្សព្វផ្សាយ...។

គណនីហ្វេសប៊ុកក្លែងក្លាយត្រូវបានគេបង្កើតច្រើនជាងគេគឺប្រភេទដែលហ្វេប៊ុកផ្តល់នូវការអនុគ្រោះឬលើកលែងច្រើនដូចជាមិនតម្រូវអោយមានលេខទូរសព្ទ ឬអ៊ម៉ែលដើម្បីបង្កើតជាដើម ។ល។ ហើយយើងសង្កេតឃើញថាគឺជាប្រទេសរបស់ CEO ហ្វេសប៊ុកនោះហើយ គឺអាមេរិក (USA)។ គេប្រើកម្មវិធី Generate គណនីរាប់រយរាប់ពាន់ក្នុងមួយម៉ោងដើម្បីយកមកធ្វើជា Fan ក្លែងក្លាយរបស់អ្នកផលិតមាតិកាអាក្រក់។

វាជារឿងដែលពិបាកបន្តិចហើយក្នុងទប់ស្តាត់ទាំងស្រុងនោះ សូម្បីតែមានអ្នកផ្សព្វផ្សាយ (Advertisers) ឬម្ចាស់ផេក Boost ធ្វើការរាយការណ័យ់ាងច្រើនក៏ដោយក៏ខាងហ្វេសប៊ុន មិនទាន់មានចំណាត់ការ ឬវិធានការធំដុំក្នុងការបិទចោលនូវគណនីខ្មោចដ៏ច្រើនសន្ធឹកសន្ធាប់ ដែលកំពុងតែវាយលុបពាណិជ្ជកម្មលើកបណ្តាញសង្គមក៏ដោយ តែយ៉ាងណាក័យើងអាចធ្វើការជៀសវាងឬកាត់បន្ថយបានខ្លះដែរដោយប្រើប្រភេទ Campaign មួយចំនួន ឬជៀសវាងនូវ Placement មួយចំនួន ឬសម្រង់ប្រភេទ Audiences អោយបានលម្អិតជាងមុន...​។ល។

គេប្រើកម្មវិធី Generate គណនីរាប់រយរាប់ពាន់ក្នុងមួយម៉ោងដើម្បីយកមកធ្វើជា Fan ក្លែងក្លាយ ឬខ្មៅចរបស់អ្នកផលិតមាតិកាអាក្រក់។ ក្នុងគោលបំណងទី១៖ ដើម្បីអោយមាតិការបស់គាត់មានចំនួនមើលច្រើន ដែលទទួលបាននូវការអនុញ្ញាត្តិពី ហ្វេសប៊ុកក្នុងការបើកសិទ្ធអោយបង្ហាញពាណិ (ក្លាយជា Plublisher របស់ហ្វេសប៊ុក) ដើម្បីរកលុយ។ គោលបំណងបន្ទាប់ឬទី២៖ គឺដើម្បីអោយ bots/fake ឬអាខោន/គណនីខ្មោច នោះមើលឬចុច ពាណិជ្មកម្មរបស់អ្នកផ្សព្វផ្សាយ (Advertiser, ម្ចាស់ផេកដែលប៊ូស) ហើយរាល់ពេលដែលចុច​ ឬមើលឃើញ គឺហេ្វសប៊ុកនឹងចាប់គិតលុយពីអ្នកផ្សព្វផ្សាយ (Advertiser, ម្ចាស់ផេក) ហើយហ្វេសប៊ុកនឹងបែងចែកទៅកាន់ ម្ចាស់ Placcement ឬអ្នកផលិតមាតិកានោះផងដែល។ ដែលជាទូទៅអ្នកផលិតមាតិកាល្អគាត់បានទទួលជាក់ស្តែងទៅនឹងអ្នកទស្សនារបស់គាត់មែនទែន (Real Fan ឬ Real account)...។

Show:

    ស្នើសុំភ្ជាប់ការផ្តល់ព័ត៌មានរបស់យើង

    Subscribe to our Newsletter

    ស្នើសុំភ្ជាប់ដើម្បីទទួលបានព័ត៌មានថ្មីនៃប្រព័ន្ធរបស់យើងជាប់ជាប្រចាំដូចជា៖ ព័ត៌មាន ការផ្តល់ជូនពិសេស ។ល។