នេះជាសំនួរម្លើយដែលអតិថិជនតែងតែលើកមកសួរ 6

Here’s answers to our most common questions

យើងមានសំនួរ និងចម្លើយជាច្រើនដែលប្រមូលចងក្រងបានពីអតិថិជនដែលបានចោទសួរយើងជាញឹកញ៉ាប់កន្លងមក។

គណនី

Account

Plazawall ផ្តល់ជូនទាំងគណនីអាជីវកម្ម Starter និងProfessional ដោយ Professional ផ្តល់នូវការចូលប្រើមុខងារ និងដែនកំណត់ច្រើនជាងប្រភេទគណនី Starter។ គណនីដែលមានជំនាញវិជ្ជាជីវៈអាចបង្កើតធនធានដ៏ធំនៃផលិតផល រូបថត វីដេអូ និងធាតុផ្សំនៃការរចនាផ្សេងទៀត រួមជាមួយនឹងឧបករណ៍ទីផ្សារឌីជីថលដូចជា ទីផ្សារអ៊ីម៉ែល គំរូអ៊ីមែល និងចរាចរគេហទំព័រគ្មានដែនកំណត់។ គណនី Starter មានសិទ្ធិចូលដំណើរការទៅកាន់ចរាចរណ៍តូចជាងនៃផលិតផលដែលមានកំណត់ មាតិកា និងគ្មានឧបករណ៍ទីផ្សារអ៊ីមែល។

គណនីអាជីវកម្ម Starter អាចទទួលបាននូវវគ្គបណ្តុះបណ្តាលរហូតផុតសុពលភាពនៃការភ្ជាប់សេវាគណនី។ ករណីបើគាត់នៅតែប្រើសេវាកម្ម គាត់នៅតែទទួលបាននូវការបណ្តុះបណ្តាលមុខងារថ្មីៗ ឬការស្រាវជ្រាវថ្មីពីខាង Plazawall ជានិច្ចពុំមានកំណត់ចំនួនចូលរួមនោះទេ។

សម្រាប់គណនីអាជីវកម្មប្រភេទ Starter ក៏ដោយ ប្រភេទ Professional ក័ដោយ គឺពុំមានកំណត់ទាក់ទងនឹងការចូលរួមវគ្គបណ្តុះបណ្តាលពីការប្រើប្រាស់ប្រពន្ធទូលទៅនោះទេ គឺទទួលបានដូចគ្នាទាំងពីរប្រភេទ Starter និងProfessional ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរៀបចំដោយ Plazawall។

សម្រាប់ប្រភេទគណនីអាជីវកម្ម Professional បន្ទប់ពីភ្ជាប់សេវាកម្មរួច បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលឌីជីថលទូទៅ និងការប្រើប្រាស់ប្រពន័្ធ ខាងPlazawall នៅខែទី១ នឹងរៀបចំថ្នាក់បំប៉នពិសេសមួយទាក់ទងនឹងការរចនាបង្កើត Dynamic Landing page ដោយការសេរសេរកូដ + រចនាក្រាហ្វិចខ្លះៗ និងការបង្កើតដោយប្រើកម្មវិធី AI​ ដូចជា ChatGPT ឬCanva ផងដែរ នៅខែទី២ឬទី៣។

ក្នុងករណីអ្នកប្រើប្រាស់សេវកម្មមិនបានបន្តរសុពលភាពគណនីអាជីវកម្មទេ រាល់ទិន្នន័យរបស់អ្នកប្រើប្រាស់មិនត្រូវបានលុបចោល ឬបាត់បង់ពីប្រព័ន្ធនោះទេសូមកុំបារម្ភណ៍ឡើយ ក្នុងកំឡុងពេលនោះអ្នកប្រើប្រាស់អាចប្រើការ Login ចូលធម្មតា ដោយគ្រាន់តែមុខងារមួយផ្នែកធំត្រូវបានបិទដូចជាការបន្ថែម ឬកែប្រែទិន្នន័យ និងការបង្ហាញពត៌មានទៅកាន់អតិថិជន ត្រូវបានកំណត់ក្នុងកម្រិតទាបណាមួយរហូតដល់អ្នកប្រើប្រាស់ធ្វើការបន្តរគណនីឡើងវិញ។

គណនីអាជីវកម្មប្រភេទ ចាប់ផ្តើម (Starter) សម្រាប់អ្នកប្រើប្រាស់ដែលមានផលិតផល ឬសេវាកម្មតិចតួច និងបរិមាណទំហំនៃចរាចរណ៍ចូលមើលពត៌មានពីតូចទៅធម្យមក្នុងមួយថ្ងៃ ដូច្នេះគណនី Starter អ្នកធ្វើការ Boost ផេកដូច Facebook, Instragram និងTiktok បានធម្មតាដូច Professional ដែលតែចំននួយចំនាយក្នុងការផ្សារបានតិចទេក្នុងមួយថ្ងៃ ដោយសារគណនីមានកំណត់ក្នុងការចូលមើលពីផ្នែកខាងអតិថិជន។ Ex. Starter អាចធ្វើការផ្សព្វផ្សាយបានត្រឹមកម្រិត $1-$5/ថ្ងៃ ហើយគណនី Professional អាចធ្វើការផ្សព្វផ្សាយបាន $1-$100+/ថ្ងៃ។

Show:

    ស្នើសុំភ្ជាប់ការផ្តល់ព័ត៌មានរបស់យើង

    Subscribe to our Newsletter

    ស្នើសុំភ្ជាប់ដើម្បីទទួលបានព័ត៌មានថ្មីនៃប្រព័ន្ធរបស់យើងជាប់ជាប្រចាំដូចជា៖ ព័ត៌មាន ការផ្តល់ជូនពិសេស ។ល។