{{answer}}
រចនាទំព័រមាតិការជំរុញការលក់
Landing Page Design
យើងបែងចែកមាតិការបស់ E-Commerce ជាពីរផ្នែកគឺ មាតិកាសំរាប់អតិថិជនចូលមើលធម្មតា និងមាតិកាសម្រាប់ធ្វើការផ្សព្វផ្សាយអោយអតិថិជនថ្មីៗចូលមើល។ នៅលើ Plazawall យើងផ្តោតទៅលើការរចនាបង្កើតមាតិកាសម្រាប់យកទៅធ្វើការផ្សព្វផ្សាយ ឧ. ជាមួយ Facebook, Google, TikTok, Instagram, MGID ជាដើម ដែលមាតិការនោះមានភាពរស់រវើក មានភាពបន់បែនតាមទំហំអេក្រង់ ផ្តល់ពត័មានលម្អិត មានភាពទាក់ទាញ និងអាចបទបែនច្រើនភាសាបាន ច្រើនពណ៌ ។ល។ ដោយហេតុដូច្នេះហើយទើបខាង Plazawall Business ដាក់ឈ្មោះថ្មីអោយ Plazawall E-Commerce ទៅជា Plazawall Digital Commerce វីញ។
ក្នុងការបង្កើតឬរចនាចេញជា Landing page (ទំព័រមាតិកាលក់) គឺប្រើការសរសេរកូដបង្កើត និងការប្រើបញ្ញាសិប្បនិម្មិត AI ដូចជា ChatGPT ឬ Canva Pro ជាដើមក្នុងការបង្កើតចេញជាទ្រង់ទ្រាយ ហើយយកមកកែបន្ថែមដូចការកែឃ្លា ប្តូររូបភាព វីដេអូ សម្លេង ធ្វើអោយបត់បែនតាមទំហំអេក្រង់ និងធ្វើអោយស្គាល់ភាសាច្រើន ។ល។
ដើម្បីរចនាបង្កើតមាតិកាទំព័រលក់ត្រូវមានជំនាញមូលដ្ឋាននៃផ្នែករចនា ឬអភិវឌ្ឍន៍គេហទំព័រឬវែបសាយ (Web Design ឬ Web Development) ដែលត្រូវការនូវការចេះសរសេរកូដ និងចេះប្រើការរចនាក្រាហ្វិចខ្លះៗ រួមផ្សំជាមួយនឹងការប្រើប្រាស់កម្មវីធី AI ដើម្បីអោយរចនាអោយ ឬសរសេរកូដអោយ។ ទោះបីជា AI ជាបច្ចេកវិទ្យាទំនើប និងលឿនក៏ដោយក៏វាជួយយើងបានតែ 50% ប៉ុណ្ណោះ យើងត្រូវយកមកថែមថយ កែប្រែប្តូរ ធ្វើអោយមានភាពបត់បែនតាមទំហំអេក្រង់... 50% ថែមទៀត ទើបមាតិកាទំព័រលក់ (Landing Page) របស់យើងស្អាត/ល្អ ដែលអាចយកមកដាក់បញ្ចូល និងភ្ជាប់ជាមួយ Plazawall បាន។
មាតិទំព័រលក់ (Landing page) គឺជាទំព័រដែលមានមាតិការស់ (Dynamic Content) ដែលអាចធ្វើការកែប្រែ ឬបកប្រែបានគ្រប់ភាសាទាំងអស់តាមរយៈ Google translate ។ល។ ហើយវាក៏ផ្តល់ភាពងាយស្រួលក្នុងការធ្វើការបកប្រែដោយដៃជាមួយត្រឹមតែ Notepad, Text editor តូចៗផ្សេងៗទៀត ឬធ្វើការកែប្រឺផ្ទាល់លើ Plazawall បានយ៉ាងងាយស្រួលនិងរហ័យបំផុត ចំណែកមាតិកាងាប់ (Static/Fixed Content: Image, Graphic) ត្រូវទាមទារធ្វើការកែប្រែដោយអ្នកដែលមាន File ដើម Ex. Photoshop, Illustrator, CorelDraw, និងកម្មវិធីរចនាក្រាហ្វិច ឬរូបភាពផ្សេងៗទៀត។
ប្រភេទឯកសារដែលអាចប្រើបានជាមួយ Landing page គឺមានច្រើនដូចដែលដែលវែបសាយធ្វើបានដែរ Landing page មិនខុសគ្នាជាមួយនឹងវែបសាយឬគេហទំព័រនោះទេ វាបង្កើតឡើងដោយប្រើបច្ចេកវិទ្យាដូចគ្នាទេ គ្រាប់តែចំណុចសុវត្ថភាពមួយចំនួនត្រូវបានមិនអោយប្រើប្រាស់ក្នុង Landing page ទេ! ដូចជាភាសា JavaScript កម្រិតខ្ពស់ ។ល។ ដូច្នេះឯកសារទាំងអស់អាចជា រូបភាព, វីដេអូ, រូបភាពមានចលនា, សំម្លេង, CSS, JS, Emoji, អរក្សរគ្រប់ភាសា គ្រប់ប្រភេទ Font,... ។ល។
ទំព័រមាតិកាលក់ (Landing page) គឺមានមាតិកាផ្សំឡើងពី រូបភាព, ក្រាហ្វិច ឬវីដេអូ និងអត្ថបទជាច្រើន ដែលសម្រាប់ E-Commerce ជាទូទៅគេមិនដែលដាក់អោយមាន មាតិការដែលមានទំហំធំដូច្នេះទេ ដោយសារមុខងារ E-Commerce ខ្លួនឯងវាធ្វើការច្រើនណាស់ហើយ ដែលធ្វើអោយម៉ាស៊ីនមេ (Web Server) តឹងជាងវែបសាយទូទៅ។ អញ្ចឹងហើយយើងកម្របានឃើញ E-Commerce ណាដែលជាទីផ្សារអនឡាន (Online Marketplace ឬ E-Marketplace) ដែលមានភ្ជាប់នឹង Landing page ណាស់ ព្រោះវាកាន់តែធ្វើអោយ ដំណើរ Process ការងារ E-Commerce កាន់តែយឺត។ សម្រាប់ Plazawall យើងខ្ញុំសម្រេចត្រូវតែដាក់ ព្រោះបរិបទប្រភេសកម្ពុជាខុសពីបរិបទបរទេស ហើយយើងប្រើនូវបច្ចេកវិទ្យា (cache) ដែលធ្វើអោយការបើ Landing page បានលឿន ទោះបីប្រើជាមួយកម្រិត 3Gក៏ដោយ។
សូមកុំបារម្ភណ៍ សម្រាប់គណនីអាជីវកម្ម Professional ខាង Plazawall មានកញ្ចប់ឬវគ្គបង្រៀនជូន ដែលអាចចេះធ្វើមាតិកាទំព័រលក់បានដោយខ្លួនឯងបានករណីអ្នកចង់ចេះធ្វើ មានពេលធ្វើ និងមានបុគ្គលិកឬជំនួយការធ្វើការងារនឹងជូនអ្នក។ ករណីអ្នកមិនមានពេលទេ ក្រុមការងារ ឬFreeland របស់ Plazawall Business អាចជួយព្រឹក្សា + រចនាធ្វើមាតិកាលក់ជូនបានក្នុងតំលៃសមរម្យទៅតាមទំហំនៃការងារ ហើយតម្លៃអាចចាប់ពី $5* ឡើងទៅ។ *(T&C)
ករណីអ្នកមានមាតិកាលក់ម្តងហើយ ហើយចង់ធ្វើការបច្ចុប្បន្នភាពបន្ថែម គឺក្រុមការងាររចនានឹងធ្វើការគិតថ្លៃតែត្រឹមតែ 30% ទៅ 50% តាមទំហំនៃការកែប្រែជាក់ស្តែង។ ហើយករណីកែកំហុសអក្ខរាវិរុទ្ធ និងបកប្រែ មាតិការស់ (Dynamic Content) ដោយប្រើគុណភាពត្រឹម Google translate គឺមិនគិតថ្លៃសេវានោះទេ។
សម្រាប់គណនីអាជីវកម្មប្រភេទ (Professional) គឺរាងពិសេសជាងប្រភេទ (Starter) ដោយមានថែមជូននូវវគ្គបណ្តុះបណ្តាលផ្នែករចនាបង្កើត Landing page និងEmail template មួយវគ្គ ដោយឥតគិតថ្លៃផងដែរ។
ខាង Plazawall យើងខ្ញុំមានការអនុញ្ញាត្តិអោយអ្នកមានគណនី Professional អាចមានមុខងារ Markeplace ក្នុង Plazawall Business ក្នុងការដាក់តាំងលក់ ឬចែកចាយនូវមាតិកាឌីជីថលផ្សេងៗទៀតទៅអោយគណីអាជីវកម្មផ្សេងៗទៀតដែលគាត់មិនឆេះផងដែរ។ តែមុខងារ Plazawall Business Marketplace កំពង់តែអភិវឌ្ឍននៅឡើង អាចរួចរាល់ឆាប់ៗនេះ។
ស្នើសុំភ្ជាប់ការផ្តល់ព័ត៌មានរបស់យើង
Subscribe to our Newsletter
ស្នើសុំភ្ជាប់ដើម្បីទទួលបានព័ត៌មានថ្មីនៃប្រព័ន្ធរបស់យើងជាប់ជាប្រចាំដូចជា៖ ព័ត៌មាន ការផ្តល់ជូនពិសេស ។ល។