រចនាគំរូរមាតិកាអ៊ីម៉ែល

ផ្តល់ជូនឥតគិតថ្លៃនូវគំរូរអ៊ីម៉ែលស្គាល់គ្រប់ទំអេក្រង់

Free Responsive Email Templates

ស្វែងយល់ពីគំរូអ៊ីមែលស្គាល់គ្រប់ទំហំអេក្រង់ដោយឥតគិតថ្លៃរបស់យើង — រចនាឡើងសម្រាប់ឧស្សាហកម្មណាមួយ ហើយរួចរាល់ក្នុងការប្រើប្រាស់ភ្លាមៗ។ ចុះឈ្មោះសម្រាប់ Plazawall Business ហើយចាប់ផ្តើមបង្កើតអ៊ីមែលដែលទាក់ទាញនៅថ្ងៃនេះ

img

នេះជាសំនួរម្លើយដែលអតិថិជនតែងតែលើកមកសួរ

រចនាមាតិការអ៊ីម៉ែល / Email Template Design 8

ប្រព័ន្ធធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច (E-Commerce) គឺពិជាត្រូវការការរចនាគំរូមាតិកាអ៊ីម៉ែល (Email template) ដើម្បីធ្វើមាតិកាសេចក្តីជូនដំណឹង ការផ្តល់ជូនពិសេស ព្រឹត្តិការណ៍អ្វី ការអប់រំ ឬការផ្សព្វផ្សាយលក់ផ្សេងៗជាដើម។ល។ យើងមានហាងលើ E-Commerce ហើយយើងក៏មានអតិថិជន ទាំងលើ E-Commerce ទាំងមកទិញផ្ទាល់ដល់ហាងក្រៅ E-Commerce យើងធ្វើការប្រមូលទិន្ន័យទាំងអស់នោះបញ្ចូលគ្នាដើម្បីវិភាគរកចំណាត់ថ្នាក់អតិថិជន រួចយើងនឹងត្រូវការផ្តល់ដំណឹង ផ្តល់ជូនពិសេសអ្វីមួយ ឬណែនាំអ្វីមួយ ឬសួរសុខទុក្ខ តាមដាន... ទៅកាន់ពួកគាត់ជាមិនខាន។ ហើយយើងមាតិកាដែលយើងផ្ញើទៅគឺមិនអាចគ្រាន់តែសរសេរដូចសំបុត្រនោះដែលត្រូវតែមានលក្ខណៈជាមាតិកា អមដោយរូបភាព ក្រាហ្វិច...ដើម្បីធ្វើយ៉ាងណាអោយពួកគាត់ចង់ចុចអានដែរ...

មាតិកាអ៊ីម៉ែលធម្មតាជាមាតិកាដែលធ្វើការសរសេរជាអក្សរលាយរូបខ្លះ ដូចជាការបង្ហោះប្រកាស (Facebook Post) ឬការបញ្ចេញមតិ (Comment) ក្នុងហ្វេសប៊ុន ឬការឆាតឆ្លើយឆ្លងគ្នាតាម Messenger or Telgram ជាដើម ដែលមានភាពទាក់ទាញដូចជាមាតិការចនាក្រាហ្វិចនោះទេ ដោយឡែកការរចនាមាតិកាអ៊ីមែល ឬ Email template design គឺសរសេរបង្កើតឡើងដោយការសេរកូដ, AI និងការរចនាក្រាហ្វិច (រូបភាព...) បញ្ចូលគ្នា ហើយធ្វើយ៉ាងណាដោយមាតិកានោះអាចបើកបានឬមានភាពបត់បែនគ្រប់ទំហំអេក្រង់ឧបករណ៍អេឡិចត្រូនិចរបស់អតិថិជនដែលទទួលអ៊ីម៉ែលរបស់យើង។

មាតិកាអ៊ីម៉ែលមាន២ប្រភេទ ទី១ប្រភេទអាចសរសេរបានតែអក្សរសុទ្ធ (Plain text) ទី២ជាអ៊ីម៉ែលប្រភេទអាចធ្វើដោយបច្ចេកវិទ្យាគេហទំព័រ (HTML) ដែលអាចដាក់បានទាំងរចនាក្រាហ្វិច ទម្រង់ផ្សេងៗ និងអក្សរផងដែរ ដូច្នេះគ្រប់អ៊ីម៉ែលដែលសម្រាប់ធ្វើការផ្ញើរចេញទៅអតិថិជនទាក់ទងនឹងការលក់ ការផ្សព្វផ្សាយ កាផ្តល់ដំណឹង ការផ្តល់ជូន ការស្វាគមន៍ ការអប់រំផ្សេងៗ...គឺត្រូវតែប្រើប្រភេទ HTML នេះ ព្រោះជាប្រភេទដែលអាចផ្ញើចេញនូវគំរូមាតិកាអ៊ីម៉ែល​ (Email template) បាន។

ក្នុងការរចនាបង្កើតចេញជាគំរូរមាតិកាអ៊ីម៉ែល (Email template) យើងត្រូវចេះជំនាញ ទី១៖ សរសេរកូដសុទ្ធ (HTML, CSS, រចនាក្រាហ្វិចខ្លះ Photoshop), ទី២៖ បង្តើតដោយ AI ហើយសរសេរកូដបន្ថែម (HTML, CSS, Canva Pro), ទី៣៖ ទាញមកគំរូរពីអ្នកលក់គំរូយកមកកែប្រែបន្ថែម ហើយយកមកបញ្ចូលក្នុង Platform ដែលស្គាល់ Template ទាំងនោះ (សម្រាប់ចំណុចទី៣នេះមិនចាំបាច់ចេះសរសេរកូដក៏បានដែរ។

សំរាប់គណនីអាជីវកម្មប្រភេទ Professional គឺជាប្រើគំរូរមាតិការអ៊ីម៉ែល (ដែលមានស្រាប់ក្នុង Plazawall) ដោយឥតគិតថ្លៃ សំរាប់ផ្ញើរទៅអតិថិជនរបស់ពួកគាត់។ ដោយឡែកក្នុងករណីគំរូរអ៊ីម៉ែលដែលមានស្រាប់មិនមានឬស្អាតដូចអ្វីដែលគាត់ពេញចិត្ត គឺគាត់អាចស្នើសុំអោយខាងយើងខ្ញុំធ្វើការបង្កើតថ្មីជូនគាត់បាន ហើយតំលៃគិតទៅតាមទំហំនៃការងារជាក់ស្តែងនៃអ្វីដែលគាត់ចង់បាន ហើយសំរាប់តំលៃទូទៅចាប់ពី $5ឡើងដូចទៅនឹង Landing page ដែរ។

គំរូរមាតិកាអ៊ីម៉ែល (Email template content ឬEmail template) និងមាតិកាទំព័រលក់ (Landing page content) គឺចំណុចដូចៈ បង្កើតឡើងដោយបច្ចេកវិទ្យាតែមួយ (ភាសាកូដសរសេរបង្កើត) មាតិការដែលបង្ហាញជាក្រាហ្វិច មាតិការស់ដូចគ្នា ហើយចំណុចដែលខុសគ្នានោះគឺ Email template បង្កើតឡើងសំរាប់មាតិការតូចល្មម បង្កើតឡើងតែមួយសំរាប់ប្រើច្រើនដង ច្រើនអ្នកប្រើ (Template) អាចធ្វការកែប្រែថែមថយបានដោយមិនចាំបាច់មានជំនាញខាងសរសេរកូដ ចំណែក Landing page វិញសំរាប់មាតិកាធំ វែង លម្អិចខ្លាំង មានភាពរស់រវើសខ្លាំង មានវីដេអូ មានសម្លេង ហើយក្នុងគោលបំណងមិនចង់អោយដូចគ្នានឹងក្រុមហ៊ុនផេ្សង ផលិតផលផ្សេង គណនីផ្សេងទេ ដូច្នេះ Landing page មានលក្ខណៈ Unique និង Creative គោលដៅធ្វើយ៉ាងម៉េចអោយជំនួយ និងជំរុញការលក់។

គំរូរមាតិកាអ៊ីម៉ែល (Email template) អាចធ្វើអោយវាបង្ហាញជាច្រើភាសាបាន តែមិនអាចអោយវាបកប្រែដោយស្វ័យប្រវត្តិ ដូចមាតិកាទំព័រលក់ (Landing page) នោះទេ។ ករណីយើងចង់ផ្ញើអ៊ីម៉ែលទៅអតិថិជន ច្រើនភាសានោះយើងត្រូវ រៀបចំកែគំរូរអ៊ីម៉ែលរបស់អោយសំរាប់ភាសានិមួយៗ រូចផ្ញើរចេញម្តងមួយភាសារៗ តាមក្រុមអតិថិជនដែលយើងកំណត់។

ឯកសារ (Media) ដែលយើងដាក់ចូលឬដកចេញពី គំរូបអ៊ីម៉ែលរបស់យើងបាន២យ៉ាងបើប្រើ Template របស់ប្រព័ន្ធយើងអាចធ្វើការកែប្រែលើប្រព័ន្ធផ្ទាល់ បើ Template នោះគណនីអ្នកប្រើប្រាស់ជាអ្នកបង្កើតផ្ទាល់ នោះគាត់ត្រូវតែធ្វើការកែប្រែដោយដៃ ឬសេរកូដនៅខាងក្រៅប្រព័ន្ធ (Plazawall) រាល់ការដែលគាត់ធ្វើការកែប្រែ ឬធ្វើបច្ចុប្បន្នភាព Template ផ្សេងៗ រួចធ្វើការបញ្ចូនចូលប្រព័ន្ធវិញ។

ស្នើសុំភ្ជាប់ការផ្តល់ព័ត៌មានរបស់យើង

Subscribe to our Newsletter

ស្នើសុំភ្ជាប់ដើម្បីទទួលបានព័ត៌មានថ្មីនៃប្រព័ន្ធរបស់យើងជាប់ជាប្រចាំដូចជា៖ ព័ត៌មាន ការផ្តល់ជូនពិសេស ។ល។