អាជីវកម្មតាមប្រព័ន្ធឌីជីថល

Digital Commerce

មិនត្រឹមតែ អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប៉ុណ្ណោះទេ វេទិការបស់យើងគឺ អាជីវកម្មតាមប្រព័ន្ធឌីជីថល (E-Commerce + Digital Marketing) ដែលអាចភ្ជាប់ឧបករណ៍ធ្វើទីផ្សារឌីជីថលប្រភពខាងក្រៅ ឬជាឧបករណ៍ដែលមានស្រាប់។

Plazawall Marketplace, Digital Commerce

មុខងារចម្បងមួយចំនួនរបស់ទីផ្សារអនឡាញ Plazawall

img

អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក

E-Commerce Platform

ជាមួយនឹងពាណិជ្ជកម្មឌីជីថលយើងខ្ញុំ អ្នកអាចបង្កើតហាងអនឡាញរបស់អ្នកត្រឹមពេលតែ2-3នាទីប៉ុណ្ណោះ។ អ្នកអាចគ្រប់គ្រងពេលលេញនូវ៖ ហាង ផលិតផលម៉ាក ការបញ្ជាទិញ ក្រុមហ៊ុនដឹកជញ្ជូន អតិថិជន អ្នកផ្គត់ផ្គង់ ។ល។

រចនាមាតិកាជំរុញការលក់

Landing Page Design

ប្រព័ន្ធ E-Commerce របស់យើងអាចដាក់បញ្ចូលទំព័រលក់រចនាពីខាងក្រៅ ដែលអាចជំរុញការលក់ទៅកាន់ទំព័រផលិតផលរបស់អ្នកច្រើនជាងមុនទ្វេដង។

img

ភ្ជាប់ជាមួយបណ្តាញសង្គម

Social Media Integration

ភ្ជាប់ទំព័រផលិតផលទៅប្រព័ន្ធផ្សព្វផ្សាយសង្គម ឧ. Facebook, Telegram, Tiktok, Google, MGID សម្រាប់ការផ្សាយពាណិជ្ជកម្មជាមួយនឹងការរួមបញ្ចូលការបម្លែង។

ធ្វើអោយមាតិការគេស្វែងរកឃើញ

Search Engine Optimization

ឥឡូវនេះអ្នកអាចធ្វើឱ្យផលិតផល សេវាកម្ម អត្ថបទ វីដេអូ ឬការផ្សាយពាណិជ្ជកម្មរបស់អ្នក បង្ហាញនៅក្នុង Search Engine នៃកម្មវិធីរុករកតាមអ៊ីនធឺណិត ឧ. Google, Microsoft...

មុខងារសំរាប់អ្នកផលិតមាតិកា

Content Creator Feature

មិនត្រឹមតែមាតិកាផលិតផលប៉ុណ្ណោះទេ អ្នកក៏អាចបង្កើតបានផងដែរ។ អត្ថបទ វីដេអូជាមួយនឹងការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនទៅ ហាងរបស់អ្នកដើម្បីទទួលបានការទាក់ទាញជាមួយទស្សនិកជនរបស់អ្នក។

ដាក់រូបពាណិជ្ជកម្មផ្ទាល់ខ្លួន

Personal Ads Integration

មុខងារពិសេស! ឥឡូវនេះ អ្នកអាចបង្កើតការផ្សាយពាណិជ្ជកម្មសំម្រាប់មាតិការរបស់អ្នក ដូច្នេះអ្នកអាចបង្ហាញពាណិជ្ជកម្មទាំងនោះក្នុងគ្រប់មាតិកាទាំងអស់របស់អ្នកដូចជា អត្ថបទ វីដេអូ ទំព័រផលិតផល ឬហាង ដើម្បីបង្កើនការលក់បន្ថែមទៀត។

img

បង្ហាញព័ត៌មានលើកតំណរភ្ជាប់

Open Graph Meta Tags

គឺជាផ្នែកនៃការបង្ហាញព័តមាននៅពេលយើងធ្វើការចែករំលែក Link មួយនៅលើបណ្តាញសង្គមដូចជា Facebook, Messenger, Telegram និងTwitter ជាដើម។

គ្រប់គ្រងទំនាក់ទំនងអតិថិជន

Customer Relationship Management

អ្នកអាចគ្រប់គ្រងបញ្ជីសំបុត្ររួមរបស់អតិថិជនដោយប្រើគំរូមាតិកាអ៊ីមែល ដើម្បីផ្ញើទៅកាន់អតិថិជនរបស់អ្នកជាមួយនឹងការផ្តល់ជូន ការផ្សព្វផ្សាយ ឬព្រឹត្តិការណ៍របស់អ្នក...

គំរូរចនាមាតិការអ៊ីម៉ែល

Email Template Design

អ្នកអាចប្រើគំរូមាតិកាអ៊ីមែល ឬបញ្ចូលមាតិការដែលអ្នកបង្កើតផ្ទាល់សម្រាប់ផែនការទីផ្សារអ៊ីមែលរបស់អ្នកក្នុង CRM របស់ Plazawall Business។

img

គ្រប់គ្រងហាងច្រើនក្នុងពេលតែមួយ

Manage Multi Stores at a time

អ្នកអាចគ្រប់គ្រងហាងអនឡាញជាច្រើននៅក្នុងគណនីអាជីវកម្មតែមួយជាមួយនឹងភាពងាយស្រួលនៃការប្រើប្រាស់ គ្រប់ទីកន្លែង និងពេលវេលានៅក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់អ្នក។

img

គ្រប់គ្រងការលក់បន្តរ

Dropship Management

អ្នកអាចគ្រប់គ្រងផលិតផលរបស់អ្នកបានយ៉ាងងាយស្រួល ដើម្បីអាចលក់បន្តទៅអ្នកលក់បន្តណាមួយជាមួយនឹងតម្លៃជាក់លាក់ ដើម្បីបង្កើតក្រុមការងារលក់ ឬតំណាងចែកចាយរបស់អ្នក។

img

របាយការណ៍ចរាចរណ៍ចូលមើល

Traffic Reporting & Analysis

ជាមួយ Plazawall អ្នកអាចមើលរបាយការណ៍ចរាចរណ៍ អតិថិជនរបស់អ្នកធ្វើសកម្មភាពជាមួយហាង ផលិតផល ឬសេវាកម្ម ឧ. មើល ស្វែងរក ចូលចិត្ត ទិញ...

ពង្រីកអាជីវកម្មរបស់លោកអ្នកអោយធំ

ពួកយើងជួយម៉ាកល្បីៗពង្រីកខ្លួនជាមួយនិងការធ្វើទីផ្សារមាតិកា

សម្រាប់អាជីវកម្មទើបចាប់ផ្តើម និងកំពង់រីកចំរើន ឬក្រុមការងារឌីជីថលយើងខ្ញុំអាចបង្កើតផែនការទីផ្សារឌីជីថល ដើម្បីជួយឱ្យអាជីវកម្មអ្នករីកចម្រើន និងមានស្ថេរភាពរឹងមាំល្អ។

ក្រុមការងារឌីជីថលយើងខ្ញុំក៏នឹងអាចចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយឌីធីថល និងបង្កើនថវិការលើកការផ្សព្វផ្សាយរបស់អ្នកផងដែរ។

  • img

    អាជីវកម្មតាមឌីជីថល

    Digital Commerce

  • img

    ភ្ជាប់ជាមួយបណ្តាញសង្គម

    Social Media Integration

  • img

    ផ្សព្វផ្សាយតាមអ៊ីម៉ែល

    Email Marketing

  • img

    រចនាទំព័រជំរុញការលក់

    Landing Page Design

  • img

    កំណត់អត្តសញ្ញាណអតិថិជន

    Lead Generation function

  • img

    សេវាគ្រប់គ្រងអាជីវកម្មប្រព័ន្ធអេឡិចត្រូនិក

    E-Commerce Fully Managed Service

នេះជាសំនួរម្លើយដែលអតិថិជនតែងតែលើកមកសួរ

អាជីវកម្មតាមប្រព័ន្ធឌីជីថល / Digital Commerce 10

Plazawall មិនមែនត្រឹមតែជា E-Commerce ធម្មតាទូទៅដែលគ្រប់អ្នកលក់អាចចេះប្រើអោយខ្លួនឯងបាននោះទេ វាជា Digital Commerce មានន័យថា E-Commerce + Digital Marketing ដែលវាមានមុខងារសាំញាំ ដែលអ្នកលក់តម្រូវអោយមានការចូលរួមវគ្កបណ្តោះបណ្តាលជាចាំបាច់មុននឹងចូលប្រើគណនីអាជីវកម្មបាន។

Plazawa Platform ចែកចេញជា២ផ្នែកធំៗគឺផ្នែកទី១ (Plazawall Marketplace)សំរាប់គណនីអ្នកទិញ (Buyer Account) និងផ្នែកទី២គឺ (Plazawall Business) សំរាប់គណនីអាជីវកម្ម ឬគណនីអ្នកលក់ (Business ឬSeller Account) ហើយគណនីអាជីវកម្មនេះដែរគឺមានបីប្រភេទទៀតគឺ ១.គណនី Start ២.គណនី Professional និងទី៣.គណនី Agency ឬCorporate។

Plazawa Business គឺជាកន្លែងដែលមានមុខងារច្រើន សាំញាំ ក្នុងការគ្រប់គ្រងការងារអាជីវកម្ម និងការផ្សព្វផ្សាយឌីជីថល ។ល។ គឺចាំបាច់ណាស់ត្រូវការឧបករណ៍អេក្រង់ធំក្នុងការធ្វើការងារបាន ដូច្នេះវាតម្រូវអោយគណនីអាជីវកម្មទាំងអស់ត្រូវតែមានកុំព្យូរទ័រយូរដៃ (Laptop)ជាចាំបាច់។

ដើម្បីអាចប្រើប្រាស់គណនីអាជីវកម្មបានល្អ ម្ចាស់គណនីគួរតែមានចំណេះខ្លះទាក់ទងនឹងការប្រើប្រាស់កុំព្យូទរ័ទូទៅ Ms Word, Ms Excel, ចេះសរសេរ Font អក្សរខ្មែរ ចេះប្រើអ៊ីនធើណែត ចេះប្រើ Facebook, Gmail, Youtube, Instagram, Tiktok, Canva... ។ល។

ការចូលរៀនវគ្គមូលដ្ឋានពី Digital Commerce នេះមានរួមបញ្ចូលពីការភ្ជាប់ និងប៊ូសផេក Facebook និងTiktok ផងដែរ

ការរចនា Landing Page ឬEmail Template ជាទូទៅត្រូវចេះភាសាដូចជា HTML, CSS និង Javascript ។ល។ ផងដែរ។ តែថ្មីៗនេះមានបច្ចេកវិទ្យាដូចជា AI ដែលអាចអោយអ្នកធ្វើការបង្កើតវាបានដោយមិនចាំបាច់សរសេរកូដ ដូចជាមាននៅក្នុង Canva ជាដើម។

SEO គឺជាការអនុវត្តនៃការបង្កើនបរិមាណ និងគុណភាពនៃចរាចរណ៍ទៅកាន់គេហទំព័រ ឬហាងអនឡាញរបស់អ្នកតាមរយៈលទ្ធផលនៃការស្វែងរករបស់អតិថិជននៅលើអ៊ីនធឺណិត។ វាមានសារសំខាន់សំរាប់សម្រាប់អោយផលិតផល ឬសេវាកម្មរបស់អ្នកត្រូវបានគេរកឃើញដោយមិនចាំបាត់ធ្វើការផ្សព្វផ្សាយឬប៊ូសផេក។

នៅក្នុងគេហទំព័រមួយ តំណភ្ជាប់ ដែលគេស្គាល់ថាជាតំណខ្ពស់ គឺជាធាតុដែលអាចចុចបាន ដែលភ្ជាប់គេហទំព័រមួយ ឬធនធានទៅមួយទៀត។ តំណភ្ជាប់ទាំងនេះមានសារៈសំខាន់សម្រាប់ការរុករករវាងទំព័រផ្សេងៗគ្នានៅក្នុងគេហទំព័រ និងសម្រាប់ការភ្ជាប់ទៅកាន់គេហទំព័រខាងក្រៅ។

នៅក្នុងទីផ្សារឌីជីថល ទំព័រចុះចតគឺជាទំព័រផលិតផលលម្អិតដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកទស្សនា។ គោលបំណងរបស់វាគឺដើម្បីបំប្លែងអ្នកទស្សនាទៅជាអ្នកដឹកនាំ ឬអតិថិជនដោយផ្តល់នូវការផ្តល់ជូនច្បាស់លាស់ និងផ្តោតអារម្មណ៍ ឬគំនិតរចនាដែលទាក់ទាញភ្នែក។ អ្នកអាចបង្កើតដោយខ្លួនឯងបានដោយសរសេកូដ និងប្រើកម្មវិធី Canva ហើយយកមកដាក់ក្នុង Plazawal Digital Commerce។

គំរូអ៊ីមែលគឺជាប្លង់អ៊ីមែលដែលបានរចនាជាមុន ដែលជារឿយៗជាឯកសារ HTML ដែលអ្នកអាចប្រើឡើងវិញដើម្បីផ្ញើអ៊ីមែលដែលមានរូបរាងជាប់លាប់ គំនិតរចនាគួរឱ្យចាប់អារម្មណ៍។ វាលឿនសម្រាប់គណនីធុរកិច្ចក្នុងការកែប្រែខ្លឹមសារ រូបភាព មុនពេលផ្ញើទៅអតិថិជន។ អ្នកអាចបង្កើតបានបើអ្នកមានជំនាញខាងនឹង ឬអាចទាញយកពីប្រភពណាមួយពីខាងក្រៅហើយ ដាក់ចូលក្នុង Plazawal។

ស្នើសុំភ្ជាប់ការផ្តល់ព័ត៌មានរបស់យើង

Subscribe to our Newsletter

ស្នើសុំភ្ជាប់ដើម្បីទទួលបានព័ត៌មានថ្មីនៃប្រព័ន្ធរបស់យើងជាប់ជាប្រចាំដូចជា៖ ព័ត៌មាន ការផ្តល់ជូនពិសេស ។ល។